Portable Program
ជាពពួកកម្មវិធីដែលយើងប្រើប្រាស់បាន ដោយមិនចាំបាច់ដំឡើង( បើកប្រើ ) ជាធម្មតាបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់កម្មវិធីអ្វី មួយបានលុះត្រាតែយើងតំឡើងវាជាមុនសិនត្រូវអត់ ? ដូចជាកម្មវិធី វាយអត្ថបទ Word , Excel, Powerpoint… ជាដើម គឺចាំបាច់ត្រូវដំឡើងវាជាមុនសិនទើបយើងអាចប្រើវាបាន ។ តើមានដែលគិតថាចង់ធ្វើវាអោយអាចប្រើបាន ដោយមិនចាំ បាច់ដំឡើងដែរឬទេ ? ដើម្បីភាពងាយស្រួលដាក់ចូលក្នុង Flash…, ដាក់តាមខ្លួនរួចយកទៅ ប្រើលើម៉ាសីនកុំព្យូទ័រផ្សេងៗ ដូចជានៅកន្លែងអិនធើណិត ឬបន្ទប់ Lab ជាដើម ។
ការធ្វើបែបនេះគេហៅថា Portable Programs គឺមានន័យថា ខ្ចប់ឯកសារផ្សេងៗដែលទាក់ទងនឹងកម្មវិធីនោះ អោយទៅជា File .exe តែមួយ បន្ទាប់មកយើងអាចយក File .exe នោះទៅប្រើលើម៉ាសីនផ្សេងបានដោយមិនចាំបាច់ដំឡើងទៀតទេ ។ យើងអាចធ្វើបាន លុះត្រាតែមានកម្មវិធីមួយចំនួនដូចជា ThinInstall Suite, Xenocode,….តែខ្ញុំធ្លាប់សាកល្បងហើយ ហាក់ដូចជាមិនមានលទ្ធផលសោះ ។ ប៉ុន្តែបន្ទាប់ពីក្រុមហុន Vmware បានសហការហ៌ ជាមួយ ThinInstall ក៏បានបង្កើតនិងដូរឈ្មោះមកជា Vmware ThinApp វិញគឺធ្វើអោយវាមានលក្ខណះងាយស្រួលក្នុងការបង្កើតកម្មវិធី Portable មែនទែនបើប្រៀបធៀបនឹងកម្មវិធីផ្សេងៗ ។
សូមមើលការណែនាំពី រៀបធ្វើកម្មវិធី Portable តាមរយះកម្មវិធី Vmware ThinApp 4:
Step 1: បន្ទាប់ពីដំឡើងកម្មវិធី Vmware ThinApp ហើយ យើងនឹងឃើញផ្ទាំងមួយដូចខាងក្រោម
សូមចុច Button Next > Next > សូមរងចាំប្រហែលជា ៥នាទី ដើម្បីអោយវាថតទុកនៅកម្មវិធីដែលយើងមាននៅលើវីនដូររបស់យើង ។
បន្ទាប់ពីវាថតទុកហើយ វានឹងបង្ហាញផ្ទាំងដូចខាងក្រោម
នៅពេលដល់កន្លែងនេះ សូមកុំចុច Next គឺត្រូវចុច Minimize វាទុកសិន ព្រោះជាពេលដែលយើងត្រូវយកកម្មវិធីណាដែលយើងចង់ធ្វើអោយក្លាយជា Portable មកដំឡើង ដើម្បីអោយវាធ្វើការវិចខ្ចប់ File ទាំងឡាយអោយចូលជា File .exe តែមួយ ។ ឧទាហរណ៌ថាខ្ញុំចង់ធ្វើកម្មវិធី Google Talk អោយក្លាយជា Portable ដូច្នេះខ្ញុំត្រូវយកកម្មវិធីណ្នឹងមកដំឡើង
បន្ទាប់មកចុច I Agree និងចុច Next ដើម្បីដំឡើងកម្មវិធី ជាធម្មតា ។ បន្ទាប់់ពីដំឡើងចប់ និងអាចបើកកម្មវិធី Google Talk រួចហើយ សូមបិទវាចោល រួចងាកមកចុចលើ Vmware ThinApp ដែលយើងទើបតែ Minimize អម្បាញ់មិញវិញ > next > សូមរង់ចាំ បន្តិច > បន្ទាប់មកវានឹងចេញផ្ទាំងដូចខាងក្រោម
បន្ទាប់មកចុច Next >Next > Next > បន្ទាប់មកចុច Next > ពេលនោះវានឹងចាប់ផ្តើមចម្លង File របស់ Google Talk ទាំងឡាយទៅទុកកន្លែងមួយ > វានឹងបង្ហាញផ្ទាំងចុងក្រោយ ដើម្បី អោយយើងចុច Built Now :
>Click Finish. បន្ទាប់មកសូមចូលទៅកាន់ C:\Program Files\VMware\VMware ThinApp\Captures\Google Talk \bin យើងនឹងឃើញ File Google Talk.exe តែមួយ
File នេះហើយ ដែលគេហៅថា Portable Program ដែលយើងអាចយកវាទៅប្រើលើម៉ាសីនផ្សេងបានដោយមិនចាំបាច់ដំឡើងម្តងទៀតទេ ។
បង្រៀនដោយ
Moniroth
thach.moniroth@gmail.com